ទស្សនវិស័យ បេសកកម្ម វប្បធម៌ការងាររួម

ទស្សនវិស័យ​

“ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាឈានមុខគេផ្នែកសង្គម​ ដែលប្រតិបត្តិប្រកបដោយទំនួលខុសត្រូវ​ខ្ពស់ ដើម្បី​និរន្តរភាពនៃ​ការវិវឌ្ឍជាវិជ្ជមាន ដល់ជីវភាពគ្រួសារក្រីក្រសកម្មផ្នែកសេដ្ឋកិច្ច” ។

 

បេសកកម្ម

“លើកកម្ពស់ជីវភាព ជំនាញ និងជំនឿទុកចិត្ត ដល់ក្រុមគ្រួសារក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ​ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ និងសេវាសេដ្ឋកិច្ចសង្គមបន្ថែម ប្រកបដោយទំនួលខុសត្រូវខ្ពស់” ។

 

វប្បធម៌ការងាររួម​

ទី១ សុចរិត

ចម្រើន ផ្តល់សេវាមីក្រូហិរញ្ញវត្ថុ និងសេវាសេដ្ឋកិច្ចសង្គមបន្ថែមដល់ដៃគូ ក្នុងគោលបំណងធ្វើ​ឲ្យ​សុខុមាលភាព​របស់​ពួកគាត់​​មានភាពប្រសើរឡើង ហើយបេ្តជ្ញាចិត្តធានាឲ្យ​បាននូវការប្រតិបត្តិ​ប្រកប​ដោយ​សីលធម៌ សមធម៌ និង​តម្លាភាព ព្រម​ទាំងផ្តល់​នូវ​គុណប្រយោជន៍ខ្ពស់ដល់គ្រប់ដៃគូ និងភាគីពាក់ព័ន្ធ ។

ទី២ គុណភាពនៃសេវាកម្

ចម្រើន ផ្តល់សេវាកម្មដែលសមស្របតាមតម្រូវការ និងប្រកបដោយប្រសិទ្ធផលខ្ពស់ ជូនដល់ដៃគូ​គ្រប់រូប ដោយការ​ប្រតិបតិ្ត​​សេវា ​ធើ្វឡើងប្រកបដោយភាពងាយស្រួល សកម្ម និងទាន់ពេលវេលា ។

ទី៣ តម្លាភាព

ចម្រើន ផ្តល់ព័ត៌មាន ដែលមានលក្ខណៈច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ ពិត​ប្រាកដ និងទាន់​ពេល​វេលាពីលក្ខខណ្ឌ​នៃ​សេវាមីក្រូហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ជូនដល់អតិថិជន និងគ្រប់ភាគីពាក់ព័ន្ធ​ ហើយ​​​ព័ត៌មាន ទាំងនោះ ត្រូវបានពន្យល់​ណែនាំ​តាមវិធីសាស្ត្រងាយទទួលយក​ ដើម្បីឲ្យ​ពួកគាត់​ងាយ​យល់​ពី​លក្ខខណ្ឌទាំងអស់នោះ ។

ទី៤ ការប្រតិបត្តិដោយយុត្តិធម៌

ចម្រើនបេ្តជ្ញាចិត្តធានាឲ្យបានថា សេវាកម្មដែលគ្រឹះស្ថានផ្តល់ជូនដល់អតិថិជន ក៏ដូចជាការប្រាស្រ័យ​ទាក់​ទង​ជាមួ​យ​ពួកគាត់ និងគ្រប់ភាគីពាក់ព័ន្ធ ប្រតិបត្តិប្រកបដោយសីលធម៌ ព្រមទាំងមិនធ្វើឲ្យ​ពួកគាត់​មានការភ័ន្តច្រឡំ អាក់អន់​ស្រពន់ចិត្ត ដោយក្នុងនោះ ការប្រាស្រ័យ​ទាក់​ទងត្រូវបានប្រតិបត្តិប្រកប​ដោយការ​គោរព​ឲ្យតម្លៃ យុត្តិធម៌ រួសរាយរាក់ទាក់ និងប្រកបដោយការគួរសម ។

ទី៥ សម្ងាត់ភាព

ចម្រើន បេ្តជ្ញាចិត្តធានាឲ្យបានថា រាល់ព័ត៌មាន និងទិន្នន័យរបស់ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបានការពារ និង​ថែរក្សា​ទុក​ដាក់យ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាព ហើយព័ត៌មានទាំងអាចត្រូវបានយក​ប្រើប្រាស់ល្គឹក​ណា​តែមានការយល់ព្រមពីម្ចាស់ ដោយគោល​បំណង​ និងវិសាលភាព​នៃ​ការ​ប្រើប្រាស់ព័ត៌មាន និងទិន្នន័យទាំង​នោះ ត្រូវបានពន្យល់ប្រាប់ដល់ពួកគាត់ពី​សំណាក់​​បុគ្គលិក ក៏ដូចជា ភ្នាក់​ងាររបស់គ្រឹះស្ថាន ឲ្យ​យល់ជាក់​ប្រាកដ ។

ទី៦ ភាពមិនរើសអើង

ចម្រើន ចាត់ទុកអតិថិជន និងគ្រប់ភាគីពាក់ព័ន្ធ ជាប្រភពធនធានដ៏មានតម្លៃមួយ ដែលគ្រឹះស្ថាន​ត្រូវ​ខិត​​ខំប្រឹងប្រែងគ្រប់​មធ្យោបាយ ដើម្បីធានាឱ្យបានថាពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ និង​សមរម្យបំផុតពី​សំណាក់​បុគ្គលិក ក៏​ដូចជាភ្នាក់ងាររបស់គ្រឹះស្ថាន ។